ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិក មិនស្ថិតក្នុងស្ថានភាពសង្គ្រាមណាមួយជាមួយប្រទេសវេណេស៊ុយអេឡាទេ។

លោក ត្រាំ បានលើកឡើងថា ទេ យើងមិនធ្វើសង្គ្រាមជាមួយវេណេស៊ុយអេឡាទេ។ យើងកំពុងធ្វើសង្គ្រាមប្រឆាំងជាមួយអ្នកដែលលក់គ្រឿងញៀន នោះទេ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា សេតវិមាន ជឿជាក់ថា ការបោះឆ្នោតថ្មីនឹងមិនត្រូវបានធ្វើឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេល ៣០ ថ្ងៃខាងមុខទេ។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានលើកឡើងនៅពេលឆ្លើយសំណួរអំពីលទ្ធភាពនៃការបោះឆ្នោតនៅក្នុងប្រទេសវេណេស៊ុយអេឡាក្នុងរយៈពេល ១ ខែខាងមុខថា យើងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រទេសនេះជាមុនសិន។ មិនអាចមានការបោះឆ្នោតបានទេ។ គ្មានវិធីណាដែលប្រជាជនអាចបោះឆ្នោតបានទេ។

លោក បានបន្ថែមថា វានឹងចំណាយពេលយូរ ក្នុងការស្ដារទីតាំងដែលរងការវាយប្រហារឡើងវិញ។
លោក ត្រាំ ក៏បានចុចឈ្មោះក្រុមមន្ត្រីអាមេរិកមួយក្រុមដែលនឹងដោះស្រាយកិច្ចការវេណេស៊ុយអេឡា រួមមានលោករដ្ឋមន្ត្រីការបរទេស Marco Rubio, រដ្ឋមន្ត្រីសង្គ្រាម លោក Pete Hegseth, អនុប្រធានបុគ្គលិកនៃសេតវិមានលោក Stephen Miller និងអនុប្រធានាធិបតី JD Vance ៕

ដោយ៖ ពេជ្រ
