ហ្សេលេនស្គី ប្រកាសផែនការសន្តិភាពជោគជ័យ ៩០ភាគរយ ស្របពេលរុស្ស៊ី កំពុងខឹងរឿងវាយចូលផ្ទះ ពូទីន

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីគឺសម្រេចបាន ៩០ភាគរយ។

លោក ហ្សេលេនស្គី បានលើកឡើងបែបនេះ នៅក្នុងសុន្ទរកថាឆ្នាំថ្មីដែលផ្តោតសំខាន់លើការតស៊ូប្រឆាំងនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ។

លោក បានកត់សម្គាល់ថា ១០ ភាគរយ ដែលនៅសល់នៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះជិត ៤ ឆ្នាំនឹងកំណត់ជោគវាសនានៃសន្តិភាព ជោគវាសនារបស់អ៊ុយក្រែន និងអឺរ៉ុប។

ទោះជាយ៉ាងណា ក៏មានរបាយការណ៍ថ្មីៗ ពីទីក្រុងមូស្គូ ដែលថាជាភស្តុតាងអ៊ុយក្រែន ប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីកំណត់គោលដៅលំនៅដ្ឋានឯកជនរបស់លោក ពូទីន នៅលើទន្លេ Valdai នៅភាគពាយ័ព្យនៃប្រទេសរុស្ស៊ី ដែលជាការចោទប្រកាន់ដែលទីក្រុងគៀវ បានបដិសេធយ៉ាងដាច់អហង្ការ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment