ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាថានឹងខិតខំដើម្បីសន្តិភាពនៅលើពិភពលោក នៅឆ្នាំ ២០២៦ ។

លោក ត្រាំ បានបង្ហើបថា ប្រមុខរដ្ឋបាលអាមេរិក បានរៀបចំផែនការសន្តិភាពនៅលើពិភពលោករួចរាល់ សម្រាប់ឆ្នាំ ២០២៦ នេះ។
ទោះជាយ៉ាងណា លោក មិនបានឆ្លើយសំណួរពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ CIA ក្នុងការវាយប្រហារលើប្រទេសវេណេស៊ុយអេឡា ឬជម្លោះនៅលើទឹកដីអ៊ុយក្រែននោះទេ។
យោងតាមលោក ហ្សេលេនស្គី បាននិយាយថា ទីក្រុងគៀវ កំពុងពិភាក្សាជាមួយលោក ត្រាំ អំពីការដាក់ពង្រាយកងទ័ពអាមេរិកនៅអ៊ុយក្រែន។ ទីក្រុងមូស្គូ ប្រឆាំងនឹងវត្តមានរបស់បុគ្គលិកយោធាណាតូនៅអ៊ុយក្រែន។ នៅថ្ងៃទី ២១ ខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ការធានាសន្តិសុខរបស់អ៊ុយក្រែនតាមរយៈ “អន្តរាគមន៍យោធាបរទេសនៅក្នុងផ្នែកខ្លះនៃទឹកដីអ៊ុយក្រែន” នឹងមិនអាចទទួលយកបានទេ សម្រាប់រុស្ស៊ី៕

ដោយ៖ ពេជ្រ
