បាញ់ប្រហារ ២ករណី នៅប្រេស៊ីលសម្លាប់មនុស្ស ៥នាក់ ខណៈខ្មាន់កាំភ្លើងក្រឡាប់ឡានស្លាប់

ជនសង្ស័យប្រដាប់អាវុធ ៤នាក់ បើកការបាញ់ប្រហារ ២ ករណី នៅរដ្ឋ Parana ភាគខាងត្បូងប្រទេសប្រេស៊ីល ដោយសម្លាប់មនុស្ស ៥នាក់ និងរងរបួសម្នាក់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

យោងតាមរបាយការណ៍ បញ្ជាក់ថា សាកសពបុរសម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងសង្កាត់ Cornelio Procopio ដែលជាទីក្រុងមួយចម្ងាយប្រហែល ៣៨០ គីឡូម៉ែត្រ ពីរដ្ឋធានី Curitiba និងប្រហែល ៥២០ គីឡូម៉ែត្រពីព្រំដែនប្រេស៊ីលជាមួយអាហ្សង់ទីន និងប៉ារ៉ាហ្គាយ។

ប៉ូលីស អះអាងថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារព្យាយាមបើករថយន្តរត់គេច ប៉ុន្តែត្រូវក្រឡាប់ស្លាប់ ៤នាក់ ក្នុងអំឡុងពេលដេញតាម។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សាកសពខ្មាន់កាំភ្លើងទាំង ៤ នាក់ ត្រូវបានរកឃើញនៅក្នុងរថយន្ត រួមជាមួយនឹងអាវុធពីរដើម៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment