ប្រតិបត្តិការអាមេរិកកក្រើកស៊ីរី សម្លាប់ និងចាប់ខ្លួនយុទ្ធជនរដ្ឋអ៊ីស្លាម ២៥នាក់

យោធាអាមេរិក បានរាយការណ៍ កាលពីថ្ងៃអង្គារថា សមាជិក ២៥ នាក់នៃក្រុមរដ្ឋអ៊ីស្លាមត្រូវបានសម្លាប់ និងចាប់ខ្លួននៅក្នុងប្រទេសស៊ីរី បន្ទាប់ពីប្រតិបត្តិការវាយឆ្មក់មួយដែលធ្វើឱ្យទាហានអាមេរិក ២ នាក់ និងអ្នកបកប្រែស៊ីវិលអាមេរិកម្នាក់ បាត់បង់ជីវិត។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ដែលត្រួតពិនិត្យមជ្ឈិមបូព៌ា បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មចំនួន ១១ ត្រូវបានអនុវត្តក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ និងបានបន្តការវាយប្រហារប្រឆាំងនឹងទីតាំងអាវុធ និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម IS ដែលកាលពីថ្ងៃទី ១៩ បានវាយប្រហារគោលដៅចំនួន ៧០ នៅទូទាំងកណ្តាលប្រទេសស៊ីរី។

យោងតាមលោកឧត្តមនាវីឯក Brad Cooper បាននិយាយថា ចាប់តាំងពីប្រតិបត្តិការនោះមក យោធាអាមេរិក និងកងកម្លាំងផ្សេងទៀតមកពីតំបន់ រួមទាំងស៊ីរី បានសម្លាប់សមាជិក IS យ៉ាងហោចណាស់ ៧ នាក់ ចាប់ខ្លួនមនុស្ស និងកម្ទេចឃ្លាំងអាវុធចំនួន ៤ ។

លោក Cooper ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយដៃគូក្នុងតំបន់ ដើម្បីលុបបំបាត់ការគំរាមកំហែងរបស់ក្រុម ISIS ដែលបង្កឡើងចំពោះសន្តិសុខសហរដ្ឋអាមេរិក និងតំបន់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment