មីយ៉ាន់ម៉ា បិទបញ្ចប់ការបោះឆ្នោតជុំទី ១ ដោយមនុស្ស ២០០នាក់ រងការចោទប្រកាន់ថារំខាន់ និងប្រឆាំងដំណើរការ

ការបោះឆ្នោតដំណាក់កាលទីមួយក្នុងចំណោមដំណាក់កាលគ្រោងទុកចំនួន ៣ បានបញ្ចប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ។

ដំណើរការបោះឆ្នោតប្រព្រឹត្តទៅ ត្រូវបានគេចាត់ទុកថាជា “ការបោះឆ្នោតក្លែងក្លាយ” យ៉ាងទូលំទូលាយ ពោលគឺគណបក្សនយោបាយធំៗត្រូវបានរំលាយ, មេដឹកនាំជាប់ពន្ធនាគារ និងប្រជាជនពាក់កណ្តាលប្រទេស ត្រូវបានគេរំពឹងថានឹងមិនចូលរួមការបោះឆ្នោត ដោយសារតែសង្គ្រាមស៊ីវិល ដែលកំពុងបន្ត។

រដ្ឋាភិបាលយោធា បានរៀបចំការបោះឆ្នោតលើកដំបូង ក្នុងរយៈពេលជិត ៥ ឆ្នាំ បន្ទាប់ពីដណ្តើមអំណាចក្នុងរដ្ឋប្រហារ ដែលជំរុញឱ្យមានការប្រឆាំងយ៉ាងទូលំទូលាយ និងវិវត្តទៅជាសង្គ្រាមស៊ីវិល។

អ្នកសង្កេតការណ៍ បាននិយាយថា របបយោធា ដោយមានការគាំទ្រពីប្រទេសចិន កំពុងស្វែងរកការធ្វើឱ្យអំណាចរបស់ខ្លួនស្របច្បាប់ ដោយកំពុងស្វែងរកផ្លូវចេញពីភាពជាប់គាំងនៃអំណាចធ្ងន់ធ្ងរ។

មនុស្សជាង ២០០ នាក់ ត្រូវបានចោទប្រកាន់ពីបទរំខាន និងប្រឆាំងការបោះឆ្នោតក្រោមច្បាប់ថ្មីមួយ ដែលមានទោសធ្ងន់ធ្ងរ រួមទាំងទោសប្រហារជីវិតផងដែរ។

មានរបាយការណ៍អំពីការផ្ទុះអាវុធ និងការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ជាច្រើន ខណៈដែលការបោះឆ្នោតជុំទីមួយ ប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ។ ការវាយប្រហារដោយរ៉ុក្កែតលើផ្ទះជនស៊ីវិលនៅក្នុងតំបន់ Mandalay បានធ្វើឱ្យមនុស្ស ៣ នាក់រងរបួស៕

ដោយ៖ ពេជ្រ  

Written by 

Related posts

Leave a Comment