​ម្ចាស់ខ្សែក្រវាត់​ GMA ​បានផ្ញើខ្សែក្រវាត់ចំនួន​ ២ខ្សែនេះជូន​បងៗវីរកងទ័ព​ដែល​ហត់នឿយ​និង​បានពលីក្នុងរយៈពេល ២០ថ្ងៃការពារទឹកដីពីសត្រូវឈ្លានពាន

ក្រុម​កីឡាករ​គុន​ចម្រុះ​កម្ពុជា ​រួម​មាន​កីឡាករ​ រិន​ សារ័ត្ន​ គោរមៈ ច័ន្ទរាជ្យ​ ដែល​យក​ឈ្នះ​ដៃគូ​ប្រកួត​ដណ្ដើម​បាន​ខ្សែក្រវាត់​ចំនួន​ ២គ្រឿង​ជូន​កម្ពុជា​ និង​ការ​បង្ហាញ​ទង់ជាតិ​ខ្មែរ​ ភាព​រីករាយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​គាំទ្រ​កាល​ពី​យប់មិញ​នេះ។​

ជ័យជម្នះ​ខ្សែក្រវាត់​ ២គ្រឿង​កាល​ពី​យប់​ថ្ងៃ​ទី២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​  ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​ពិសេស​ក្នុង​មជ្ឈដ្ឋាន​ប្រដាល់​មាន​ភាព​សប្បាយ​រីករាយ​ និង​បាន​លើក​មក​និយាយ​ ស៊ែ​ចែក​រំលែក​ច្រើន​ក្នុង​ជំនួប​ដ៏​ធំ​នៅ​ឯ​ប្រទេស​វៀតណាម​នេះ។​

យ៉ាងណាមិញក្រោយឈ្នះខ្សែក្រវាត់​ GMA ចំនួន​ ២ខ្សែនេះ ក៏បានផ្ញើជូន​បងៗវីរកងទ័ព​ដែល​ហត់នឿយ​និង​បានពលីក្នុងរយៈពេល ២០ថ្ងៃការពារទឹកដីពីសត្រូវឈ្លានពាន និងសូមរីករាយនូវជ័យជម្នះមួយ​នេះ​បងប្អូនប្រជាពរដ្ឋខ្មែរទាំង​អស់ និង​អរគុណចំពោះ​ក្រុម​គុនចម្រុះ​កម្ពុជា​ មាន​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ កីឡាករ រិន សារ័ត្ន គោរមៈ ច័ន្ទរាជ្យ អធិជ័យ ច័ន្ទរាជ្យ រួមទាំងក្រុម​ការងារ Cambodian Top Team ផង

Written by 

Related posts

Leave a Comment