ត្រាំ ថាកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន សម្រេចបានស្ទើរតែ ១០០ ភាគរយ ហើយ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោក គិតថាកាន់តែមានភាគរយច្រើនដែលខិតជិតដល់សម្រេចកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅរដ្ឋ Florida។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ្សេលេនស្គី ពីការជជែកជាមួយមេដឹកនាំអឺរ៉ុប រួមទាំងមេដឹកនាំអង្គការណាតូ និងសហភាពអឺរ៉ុប ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះផងដែរ។

លោក ត្រាំ បានបញ្ជាក់ថា ប្រហែល ៩៥ ភាគរយនៃលក្ខខណ្ឌផែនការសន្តិភាពត្រូវបានព្រមព្រៀងគ្នា ដោយភាគីពាក់ព័ន្ធ ទោះបីជា “បញ្ហាដ៏ស្មុគស្មាញមួយ ឬពីរ” នៅតែមានក៏ដោយ។

ទន្ទឹមនោះ លោក ហ្សេលេនស្គី ក៏បានលើកឡើងថា សហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែន ព្រមព្រៀងគ្នាស្ទើរតែ ១០០ ភាគរយ លើការធានាសន្តិភាពសម្រាប់អ៊ុយក្រែន។

លោក ហ្សេលេនស្គី បានបន្ថែមថា យើងបានពិភាក្សាអំពីទិដ្ឋភាពទាំងអស់នៃក្របខ័ណ្ឌសន្តិភាព ២០ ចំណុច ដែលបានត្រួតពិនិត្យ និងកែសម្រួល នូវលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងការធ្វើសម្បទានទឹកដី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment