យោធាចិន បានចល័តអង្គភាពកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែត ជុំវិញកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ សម្រាប់សមយុទ្ធ “បេសកកម្មត្រឹមត្រូវឆ្នាំ ២០២៥” របស់ខ្លួន ដែលមានគោលបំណងត្រៀមខ្លួនប្រយុទ្ធ និងការព្រមានយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងចលនាឆ្ពោះទៅរកឯករាជ្យភាពតៃវ៉ាន់។

បញ្ជាការដ្ឋានភាគខាងកើត បានប្រកាសថា សមយុទ្ធនេះពាក់ព័ន្ធនឹងការបាញ់គ្រាប់ពិត ដោយកំណត់តំបន់ចំនួន ៥ ជុំវិញកោះនេះ ដែលស្ថិតនៅក្រោមការរឹតបន្តឹងដែនសមុទ្រ និងដែនអាកាសរយៈពេល ១០ ម៉ោង ចាប់ពីម៉ោង ៨ និង ៣០ នាទីព្រឹក។
នេះគឺជាសមយុទ្ធសង្គ្រាមជុំទី ៦ របស់ចិន ចាប់តាំងពីឆ្នាំ ២០២២ បន្ទាប់ពីប្រធានសភាអាមេរិកនៅពេលនោះគឺលោកស្រី Nancy Pelosi បានទៅទស្សនាកោះតៃវ៉ាន់ ហើយក៏ជាការកើនឡើងភាពតានតឹង។
អ្នកនាំពាក្យរបស់បញ្ជាការភាគខាងកើតរបស់ចិនគឺលោកស្រី Shi Yi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះ ជាការព្រមានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួន ‘ឯករាជ្យតៃវ៉ាន់’ និងកងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ”៕


ដោយ៖ ពេជ្រ
