ប៉ូលិស បានចាប់ខ្លួជនជាតិប៉ាឡេស្ទីន ៣ នាក់ពីបទសង្ស័យថាបានដុតដើមឈើណូអែល និងបំផ្លាញផ្នែកខ្លះនៃឈុតឆាកកំណើតព្រះយេស៊ូនៅព្រះវិហារកាតូលិកមួយកន្លែងក្នុងទីក្រុង Jenin នៃតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។

ប៉ូលិស បានឱ្យដឹងថា ការចាប់ខ្លួនត្រូវបានធ្វើឡើង បន្ទាប់ពីពិនិត្យមើលវីដេអូពីកាមេរ៉ាសុវត្ថិភាព។ ប៉ូលីស បញ្ជាក់ថា ការចាប់ខ្លួននេះ ចាំបាច់ ដែលនេះជាទង្វើប៉ុនប៉ងញុះញង់ឱ្យមានភាពតានតឹងខាងនិកាយ និងសាសនានៅក្នុងតំបន់ West Bank។
ព្រះវិហារ Holy Redeemer នៃ Jenin បានបង្ហោះរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៃការដុតបំផ្លាញ ដោយបង្ហាញពីគ្រោងឆ្អឹងនៃដើមឈើណូអែលដែលត្រូវបានបំផ្លាញ៕


ដោយ៖ ពេជ្រ
