ហ្សេលេនស្គី បើកចំហចំពោះការបង្កើតតំបន់គ្មានយោធា នៅតាមតំបន់ឧស្សាហកម្មអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោក សុខចិត្តដកកងទ័ពចេញពីតំបន់ឧស្សាហកម្មភាគខាងកើតប្រទេស ដែលជាផ្នែកមួយនៃផែនការបញ្ចប់ភាពតានតឹងជាមួយរុស្ស៊ីនៅទីនោះ ប្រសិនបើទីក្រុងមូស្គូ យល់ព្រមដកថយដូចគ្នា ហើយតំបន់នោះនឹងក្លាយជាតំបន់គ្មានយោធា និងត្រូវបានត្រួតពិនិត្យដោយកងកម្លាំងអន្តរជាតិ។

សំណើនេះផ្តល់នូវការសម្របសម្រួលដ៏មានសក្តានុពលមួយទៀតលើការគ្រប់គ្រងតំបន់ Donbas ដែលជាចំណុចជាប់គាំងដ៏សំខាន់មួយនៅក្នុងការចរចាសន្តិភាព កន្លងមក។

លោក ហ្សេលេនស្គី បានលើកឡើងថា សហរដ្ឋអាមេរិក ស្នើឱ្យបង្កើត “តំបន់សេដ្ឋកិច្ចសេរី” ។ ប៉ុន្តែវាមិនច្បាស់ថាគំនិតនោះនឹងមានន័យយ៉ាងណាចំពោះការគ្រប់គ្រង ឬការអភិវឌ្ឍតំបន់ទាំងនោះ នោះទេ។

លោក បានបន្ថែមថា ការរៀបចំស្រដៀងគ្នានេះ អាចធ្វើទៅបានសម្រាប់តំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ លោកបាននិយាយថា ផែនការសន្តិភាពណាមួយនឹងត្រូវដាក់ឱ្យធ្វើប្រជាមតិ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment