ប្រេងសកលឡើងថ្លៃ ដោយសារបញ្ហាវេណេស៊ុយអេឡា និងការវាយប្រហារនៅនីហ្សេរីយ៉ារបស់អាមេរិក

តម្លៃប្រេង បានកើនឡើងនៅថ្ងៃសុក្រនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បញ្ជាឱ្យបង្កើនសម្ពាធសេដ្ឋកិច្ចលើការដឹកជញ្ជូនប្រេងរបស់ប្រទេសវេណេស៊ុយអេឡា និងធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា។

ប្រេងឆៅ Brent បានកើនឡើង ២៤ សេន ឬ ០.៤ ភាគរយ ស្មើនឹង ៦២.៤៨ ដុល្លារ (ក្នុងមួយបារ៉ែល)។ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ២៣ សេន ឬ ០.៤ ភាគរយ ស្មើនឹង ៥៨.៥៨ ដុល្លារ (ក្នុងមួយបារ៉ែល)។

ទាំងប្រទេសវេណេស៊ុយអេឡា និងនីហ្សេរីយ៉ា សុទ្ធតែប្រភពប្រេងដ៏សំខាន់។

សេតវិមាន បានបញ្ជាឱ្យកងកម្លាំងយោធាសហរដ្ឋអាមេរិកផ្តោតលើ “ការដាក់ឱ្យនៅដាច់ដោយឡែក” នៃប្រេងរបស់ប្រទេសវេណេស៊ុយអេឡាយ៉ាងហោចណាស់ ២ ខែខាងមុខ ដែលបង្ហាញថាទីក្រុងវ៉ាស៊ីនតោន បច្ចុប្បន្នចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ចជាជាងយោធាដើម្បីដាក់សម្ពាធលើក្រុងការ៉ាកាស៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment