ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖
-ម៉ោង ៨:៣៦នាទី យោធាថៃបានបាញ់ផ្លោង ចំនួន ២គ្រាប់បន្ថែមទៀត ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។
✍🏻សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
——————————
Please be informed of the situation along the Cambodia–Thailand border, where Thai military forces have continued their armed aggression, targeting civilian areas and infrastructure, in the 5th Military Region, in Nimitt district, Poipet municipality, Banteay Meanchey Province, on December 26, 2025.
– At 8:36am, the Thai military fired 2 more shells into the civilian area in Nimitt district, Poipet municipality, Banteay Meanchey province.
The brutal actions above are indiscriminate attacks by the Thai military, a serious violation of international humanitarian law.
Cambodian forces have fought fiercely against the invading enemy and continue to monitor closely and remain vigilant in fulfilling their role of firmly protecting Cambodia’s territorial integrity and the people.
✍🏻 It is advised that all fellow citizens stay informed through official channels and cooperate fully with the directives issued by local authorities.
Further detailed information will be provided later as the situation develops.
