ចិន ឱ្យអាមេរិក ស្វែងយល់ពីភាពរសើបនៃបញ្ហាតៃវ៉ាន់ច្បាស់សិន សឹមផ្ដល់អាវុធ

ប្រទេសចិន បានរិះគន់កិច្ចព្រមព្រៀងអាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកជាមួយតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ថា សកម្មភាពនេះកំពុង «បង្កើនល្បឿន» ការគំរាមកំហែងនៃសង្គ្រាមនៅក្នុងច្រកសមុទ្រតៃវ៉ាន់។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក បានប្រកាសលក់អាវុធចំនួន ១១.១ ពាន់លានដុល្លារអាមេរិកទៅឱ្យតៃវ៉ាន់ ដែលជាកញ្ចប់អាវុធដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់កោះនេះ។

ទន្ទឹមនោះ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថា ភាគីសហរដ្ឋអាមេរិក ក្បត់ការប្តេជ្ញាចិត្តរបស់ខ្លួន ដោយបន្តបង្កើនការលក់អាវុធទៅឱ្យតៃវ៉ាន់ ដែលជំរុញឱ្យមានភាពក្រអឺតក្រទមបន្ថែមទៀត និងបង្កើនល្បឿនការគំរាមកំហែងនៃសង្គ្រាមនៅក្នុងច្រកសមុទ្រតៃវ៉ាន់។

លោក Zhang បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានធម្មតាមួយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ «ការញុះញង់» ទាំងអស់ និងកែតម្រូវ «សកម្មភាពខុស» របស់ខ្លួនជាមួយតៃវ៉ាន់។

លោក​ បន្ត​ថា សេចក្តីព្រាងច្បាប់​អវិជ្ជមាន​របស់​សហរដ្ឋអាមេរិក​ទាក់ទង​នឹង​តៃវ៉ាន់​ គឺជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​ដោយ​មិន​ដឹង​ខ្លួន និង​បញ្ជូន​សញ្ញា​ខុស​ធ្ងន់ធ្ងរ​មួយ​ទៅ​កាន់​កងកម្លាំង​ទាមទារ​ឯករាជ្យ​តៃវ៉ាន់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

អ្នកនាំពាក្យ​រូប​នេះ​ ក៏​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក យល់​ឲ្យ​បាន​ពេញលេញ​អំពី​ភាព​រសើប​នៃ​បញ្ហា​តៃវ៉ាន់ គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​ចិន​តែមួយ និង​សេចក្តីថ្លែងការណ៍​រួម​ចិន-អាមេរិក​ចំនួន​បី។

លោក ​ក៏​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​គួរតែប្រុងប្រយ័ត្ន​ខ្ពស់ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​តៃវ៉ាន់ បញ្ឈប់​ការ​បំពាក់​អាវុធ​ដល់​កោះ​នេះ​តាម​មធ្យោបាយ​ណាមួយ និងចាត់វិធានការ​ជាក់ស្តែង​ដើម្បី​ការពារ​ស្ថានភាព​ទូទៅ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ និង​យោធា​ពីរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment