នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ប្រសិនបើសហភាពអឺរ៉ុប មិនផ្លាស់ប្ដូរ ឬកែសម្រួលគោលនយោបាយរបស់ខ្លួនដែលកំពុងអនុវត្តន៍សព្វថ្ងៃនេះចេញទេ នោះអឺរ៉ុបទាំងមូលអាចនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមនៅឆ្នាំ ២០២៦ ។

លោក បានលើកឡើងថា អឺរ៉ុប រស់ក្នុងសន្តិភាពអស់រយៈពេល ៨០ ឆ្នាំមកហើយ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ប៉ុន្តែស្ថានភាពហាក់ផ្លាស់ប្តូរបន្តិចម្ដងៗ នាពេលបច្ចុប្បន្ននេះ។
លោកនាយករដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា យើងកំពុងខិតជិតសង្គ្រាម ដោយបន្ថែមថាសំណើ និងការសម្រេចចិត្តមួយចំនួនដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅថ្ងៃទី ១៨-១៩ ខែធ្នូ មានគោលបំណងធ្វើឱ្យជម្លោះនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង និងធ្វើឱ្យរុស្ស៊ីកាន់តែស្អប់ខ្ពើម។
យោងតាម លោក Orban បន្តថា សព្វថ្ងៃនេះ អឺរ៉ុបមានជំហរ ២ ខុសគ្នាគឺភាគីសង្គ្រាម និងភាគីសន្តិភាព។ ទីក្រុងព្រុចសែលចង់បានសង្គ្រាម ឯប្រទេសហុងគ្រីចង់បានសន្តិភាព៕


ដោយ៖ ពេជ្រ
