មនុស្សម្នាក់ស្លាប់ និង ៣ នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន នៅតំបន់ Belgorod ប្រទេសរុស្ស៊ី។ នេះបើយោងតាមអភិបាលខេត្ត Belgorod លោក Vyacheslav Gladkov ។

លោក Gladkov បាននិយាយថា ជាលទ្ធផលនៃការវាយប្រហារភេរវកម្ម ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មនុស្សម្នាក់ស្លាប់ និង ៣ នាក់រងរបួស។
យោងតាមអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ការវាយប្រហារគឺត្រូវចំយានយន្តមួយគ្រឿងនៅក្នុងភូមិមួយ និងច្រកចូលអគារពាណិជ្ជកម្ម រួមទាំងលំនៅដ្ឋានឯកជនមួយកន្លែង ផងដែរ។

ដោយ៖ ពេជ្រ
