យន្តហោះប្រមុខយោធាកំពូលលីប៊ី ធ្លាក់នៅទួរគី សម្លាប់មន្ត្រី ៤នាក់រួមទាំងលោក

ប្រមុខកងកម្លាំងប្រដាប់អាវុធលីប៊ី និងមន្ត្រីយោធាជាន់ខ្ពស់ ៤ នាក់ផ្សេងទៀត បានបាត់បង់ជីវិត កាលពីយប់ថ្ងៃអង្គារ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ អំឡុងពេលហោះចេញពីទីក្រុងអង់ការ៉ា។ នេះបើយោងតាមមន្ត្រីនៅក្នុងរដ្ឋធានី និងទីក្រុងទ្រីប៉ូលីរបស់ប្រទេសទួរគី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយថា កម្ទេចកម្ទីយន្តហោះ Falcon 50 ត្រូវបានរកឃើញដោយបុគ្គលិកសន្តិសុខទួរគីនៅក្នុងស្រុក Haymana ជិតទីក្រុងអង់ការ៉ា។

នាយករដ្ឋមន្ត្រីលីប៊ី លោក Abdulhamid Dbeibah បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់លោកថា ដោយក្តីសោកសៅ និងទុក្ខសោកយ៉ាងខ្លាំង ដែលយើងទទួលដំណឹងអំពីការស្លាប់របស់នាយសេនាធិការកងទ័ពលីប៊ី គឺលោកឧត្តមសេនីយ៍ឯក Mohammed al-Haddad ។

យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា យន្តហោះរបស់លោក Haddad បានហោះចេញពីអាកាសយានដ្ឋាន Esenboga នៃទីក្រុងអង់ការ៉ា នៅម៉ោង ៨ និង ១០ នាទីយប់ (ម៉ោងក្នុងស្រុក) ខណៈ ៤២ នាទីក្រោយមក ក៏សុំចុះចតជាបន្ទាន់ ហើយបាត់ការទាក់ទងតែម្ដង។

ទោះជាយ៉ាងណា មូលហេតុដែលនាំឱ្យយន្តហោះនេះ ធ្លាក់គេនៅមិនទាន់ដឹងនៅឡើយនោះទេ។

គួរបញ្ជាក់ថា លោក Haddad និងមន្ត្រីរបស់លោក បានទៅទីក្រុងអង់ការ៉ា ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក Yasar Guler និងសមភាគីទួរគីរបស់លោក គឺលោក Selcuk Bayraktaroglu ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment