យន្តហោះកងទ័ពជើងទឹកម៉ិកស៊ិកធ្លាក់ពេលកំពុងប្រតិបត្តិការ សម្លាប់មនុស្ស ៥ នាក់

លេខាធិការដ្ឋានកងទ័ពជើងទឹកម៉ិកស៊ិក បានប្រកាសពីការធ្លាក់នៃយន្តហោះរបស់កងទ័ពជើងទឹកម៉ិកស៊ិក នៅជិតទីក្រុង Galveston រដ្ឋតិចសាស់ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់។

សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រសួង បានឱ្យដឹងថា លេខាធិការដ្ឋានកងទ័ពជើងទឹករាយការណ៍ថា នៅលើយន្តហោះមានសមាជិកកងទ័ព ៨ នាក់ ក្រោយកើតហេតុ នៅសល់ ២នាក់រួចជីវិត និង ៥ នាក់ស្លាប់ ខណៈម្នាក់បាត់ខ្លួន។

យោងតាមក្រសួង រាយការណ៍ថា យន្តហោះ King Air ANX 1209 បាននឹងកំពុងបំពេញបេសកកម្មមនុស្សធម៌ ខណៈធ្លាក់ភ្លាមៗពេលកំពុងចុះចតនៅជិតទីក្រុង Galveston ។

មូលហេតុដែលបណ្ដាលឱ្យធ្លាក់គឺនៅមិនទាន់ដឹងនៅឡើយទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment