កិច្ចប្រជុំអាស៊ានពីបញ្ហាជម្លោះព្រំដែនថៃ-កម្ពុជា នឹងចាប់ផ្ដើមរសៀលនេះ

រដ្ឋមន្ត្រីការបរទេស និងមន្ត្រីមកពីអាស៊ាន នឹងកោះប្រជុំនៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃចន្ទនេះ សម្រាប់កិច្ចប្រជុំពិសេសមួយ ដើម្បីដោះស្រាយស្ថានការណ៍ដែលកំពុងបន្តរវាងថៃ និងកម្ពុជា។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស (AMM) ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាតុក សេរី ម៉ូហាម៉ាដ ហាសាន់ ត្រូវបានគេរំពឹងថានឹងមានមន្ត្រីសរុបចំនួន ២៣ រូបចូលរួម រួមទាំងអគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន។

យោងតាមក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ កាលពីថ្ងៃអាទិត្យនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើហ្វេសប៊ុកថា លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន ជាតំណាងរបស់ភាគីកម្ពុជា ខណៈរដ្ឋមន្ត្រីការបរទេស លោក ស៊ីហាសាក់ ភួងកេតកែវ នឹងជាតំណាងភាគីថៃ ដែលនឹងចូលរួមកិច្ចប្រជុំនេះ។

រដ្ឋមន្ត្រីការបរទេសផ្សេងទៀតដែលត្រូវបានគេរំពឹងថានឹងចូលរួមគឺ លោក ស៊ូជីអូណូ (ប្រទេសឥណ្ឌូនេស៊ី), លោក ថងសុវណ្ណ ភូមិវិហាន (ឡាវ), លោកបណ្ឌិត វីវៀន បាឡាគ្រីសណាន (សិង្ហបុរី), លោក ប៊ែនឌីតូ ដូស សាន់តូស ហ្វ្រៃតាស (ទីម័រខាងកើត) និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ថេរេសា ភី. ឡាហ្សារ៉ូ។

ប្រទេសប្រ៊ុយណេ ត្រូវបានគេរំពឹងថានឹងមានតំណាងដោយរដ្ឋមន្ត្រីការបរទេសទីពីរ លោក Datuk Erywan Pehin Yusof ខណៈដែលប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសលោក Dang Hoang Giang ឱ្យចូលរួម ខណៈមន្ត្រីមីយ៉ាន់ម៉ា អាចចូលរួមកិច្ចប្រជុំតាមអ៊ីនធឺណិត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment