លោក Zelensky ត្អូញត្អែរថាសង្គ្រាមពិបាកទៅៗ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃសុក្រថា ស្ថានភាពនៅលើសមរភូមិមានភាពស្មុគស្មាញ និងកាន់តែលំបាកឡើងៗ។

លោក Zelensky ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ូឡូញ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក ទើបតែបានទៅទស្សនា Kupyansk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងតំបន់ Kharkiv ភាគខាងកើតប្រទេសអ៊ុយក្រែន ដោយពណ៌នាអំពីស្ថានភាពនៅទីនោះថាជាបញ្ហាប្រឈម ដោយមានខ្សែត្រៀមជួរមុខនៅជិតៗ។

ទោះបីជាមានសម្ពាធពីកងកម្លាំងរុស្ស៊ីក៏ដោយ លោក Zelensky បានលើកឡើងថា កងកម្លាំងអ៊ុយក្រែន នៅតែគ្រប់គ្រងទីក្រុងនោះដដែល។

ទន្ទឹមនោះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោក កាលពីថ្ងៃសុក្រ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា Kupyansk បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី កាលពីប៉ុន្មានសប្តាហ៍មុន ហើយថា ទាហានអ៊ុយក្រែនប្រហែល ៣,៥០០ នាក់ ត្រូវបានឡោមព័ទ្ធ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment