ប្រទះឃើញយន្តហោះយោធាអាមេរិក ៤គ្រឿង ហោះឆ្វែលសមុទ្រ​វេណេ​ស៊ុយ​អេឡា

យ៉ាងហោចណាស់យន្តហោះយោធាអាមេរិកចំនួន ៤ គ្រឿង ត្រូវបានគេប្រទះឃើញនៅដែនទឹកនៃសមុទ្រការ៉ាប៊ីនជិតព្រំដែនរបស់ប្រទេសវេណេស៊ុយអេឡា។

យោងតាមប្រភពតាមដានដែនអាកាសជាតិ បានឱ្យដឹងថា យ៉ាងហោចណាស់យន្តហោះលើនាវាចំនួន ៤ គ្រឿង គឺយន្តហោះចម្បាំងទម្លាក់គ្រាប់បែក Boeing F/A-18E Super Hornet ហោះក្បែរដែនទឹកជិតព្រំដែនប្រទេសវេណេស៊ុយអេឡា ដោយបន្ថែមថា កាលពីម្សិលមិញ យន្តហោះស្រដៀងគ្នានេះ ក៏បានហោះនៅក្នុងតំបន់នោះ អមដោយយន្តហោះតាមដានរ៉ាដារយៈចម្ងាយឆ្ងាយចំនួន ២ គ្រឿង ផងដែរ។

ទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ប្រទេសវេណេស៊ុយអេឡា ដោយអយុត្តិធម៌ថាមិនបានប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀនយ៉ាងសកម្ម។ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានដាក់ពង្រាយក្រុមនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្តហោះ Gerald R. Ford នាវាមុជទឹកនុយក្លេអ៊ែរ និងបុគ្គលិកយោធាជាង ១៦,០០០ នាក់ នៅក្នុងតំបន់ការ៉ាប៊ីន។ ចាប់តាំងពីខែកញ្ញាមក កងទ័ពសហរដ្ឋអាមេរិក បានវាយប្រហារទូកដែលអះអាងថាដឹកគ្រឿងញៀន យ៉ាងហោចណាស់ ២០ គ្រឿងនៅក្នុងតំបន់នេះ ដោយសម្លាប់មនុស្សជាង ៨០ នាក់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment