តាកែវ៖ ក្នុងស្មារតីសាមគ្គីភាព និងការរួមចំណែកជួយដល់សង្គមជាតិ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក ធូរ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានដឹកនាំមន្ត្រីរាជការ និងនិស្សិត នាំយកអំណោយសប្បុរសធម៌ជាថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើន ទៅប្រគល់ជូនរដ្ឋបាលខេត្តតាកែវ ដើម្បីបន្តចាត់ចែងជួយដល់ជនភៀសសឹក និងវីរកងទ័ព។

លោក ធូរ សុភាព បានអោយដឹងថា សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក និងដើម្បីជាការលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីពីចោរសៀមដែលបានធ្វើសង្រ្គាមឈ្លានពានមកលើប្រទេសកម្ពុជារបស់យើង ។
រដ្ឋបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងសិស្សនិស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដែលតែងតែបង្ហាញនូវសាមគ្គីភាពដ៏រឹងមាំក្នុងនាមជាគ្រួសារខ្មែរតែមួយ នៅគ្រប់កាលៈទេសៈដែលប្រទេសជាតិត្រូវការជំនួយ ។

អំណោយដែលបាននាំយកមកប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ គឺជាសមានចិត្ត និងការស្ម័គ្រចិត្តបរិច្ចាគរួមគ្នាពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សនិស្សិតនៃវិទ្យាស្ថាន ដែលរួមមាន៖
១. ថវិកាសរុប៖ ចំនួន ៣,៣៩៤,៧០០ រៀល។
២. គ្រឿងឧបភោគបរិភោគ និងសម្ភារៈ៖
• មីខ្លាឃ្មុំ ៩ កេស និងមីជាតិ ៤ កេស
• អង្ករ ៥០ គីឡូក្រាម
• ទឹកសុទ្ធ ៦ កេស និង ២០ យួរ
• ត្រីខ ១៥ កំប៉ុង, ត្រីងៀត ២.៥ គីឡូក្រាម និងត្រីឆ្អើរ ៧ ក្រាស
• មីសួរ ១ កេសតូច, កាហ្វេ ១ កញ្ចប់ធំ, ទឹកត្រី ១ ដប និងនំ ២ កញ្ចប់
• អាវយឺត ចំនួន ១ ៕តាកែវ


