យន្តហោះធុនតូចធ្លាក់នៅរដ្ឋការ៉ូលីណាខាងជើង ស្លាប់ ៧នាក់

ប៉ូលីស បាននិយាយថា មនុស្ស ៧ នាក់ស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿង ធ្លាក់នៅអាកាសយានដ្ឋានក្នុងតំបន់មួយនៃទីក្រុង Statesville រដ្ឋការ៉ូលីណាខាងជើង សហរដ្ឋអាមេរិក។

យោងតាមប៉ូលីស ក្នុងចំណោមអ្នកដែលស្លាប់នៅក្នុងគ្រោះថ្នាក់នេះ រួមមានអតីតអ្នកបើកបរ NASCAR (សមាគមជាតិសម្រាប់ការប្រណាំងរថយន្តស្តុក) លោក Greg Biffle ភរិយា និងកូន ២ នាក់របស់លោក។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានឱ្យដឹងថា យន្តហោះ Cessna C550 ធ្លាក់នៅម៉ោងប្រហែល ១០ និង ២០ នាទីព្រឹក ខណៈពេលកំពុងចុះចតនៅអាកាសយានដ្ឋាន។

យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បញ្ជាក់ថា យន្តហោះនេះ ហោះចេញពីអាកាសយានដ្ឋាន ប៉ុន្តែក៏ត្រឡប់មកវិញ ហើយព្យាយាមចុះចត ដោយមិនដឹងមូលហេតុ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment