អាមេរិក ប្រកាសនឹងលក់អាវុធឱ្យតៃវ៉ាន់ក្នុងទំហំមិនធ្លាប់មាន

ក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានអនុម័តការលក់អាវុធចំនួន ១១,១ ពាន់លានដុល្លារដល់តៃវ៉ាន់ ដែលជាកញ្ចប់អាវុធដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់កោះនេះ បន្ទាប់ពីកិច្ចព្រមព្រៀងចំនួន ៣៣០ លានដុល្លារ កាលពីខែវិច្ឆិកាសម្រាប់គ្រឿងបន្លាស់ និងជួសជុលសម្រាប់យន្តហោះចម្បាំង។

កិច្ចព្រមព្រៀងនេះ រួមមានការទិញប្រព័ន្ធរ៉ុក្កែត HIMARS ចំនួន ៨២ គ្រឿង, មីស៊ីល ATACMS ចំនួន ៤២០ គ្រឿងដែលមានតម្លៃជាង ៤ ពាន់លានដុល្លារ, មីស៊ីលប្រឆាំងរថក្រោះ មីស៊ីលប្រឆាំងរថពាសដែក, យន្តហោះគ្មានមនុស្សបើកអត្តឃាត, កាំភ្លើងធំ, កម្មវិធីយោធា និងគ្រឿងបន្លាស់សព្វាវុធផ្សេងៗទៀត។

ប្រទេសចិន ដែលចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន មិនទាន់បានធ្វើអត្ថាធិប្បាយលើកិច្ចព្រមព្រៀងនេះនៅឡើយទេ ប៉ុន្តែថ្កោលទោសម្តងហើយម្តងទៀតចំពោះកិច្ចសហប្រតិបត្តិការយោធាជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោនជាមួយតៃវ៉ាន់។

ទន្ទឹមនោះ ក្រសួងការពារជាតិកោះ បកស្រាយថា ការទិញនេះនឹងជួយតៃវ៉ាន់ រក្សាសមត្ថភាពការពារខ្លួនគ្រប់គ្រាន់ ខណៈដែលសហរដ្ឋអាមេរិក បន្តជួយខ្លួនក្នុងការកសាងអំណាចរារាំងដ៏រឹងមាំដែលមូលដ្ឋានគ្រឹះសម្រាប់រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀង​នេះ​ស្ថិត​នៅ​ដំណាក់កាល​ដាក់ជូន​សភា នៅឡើយ។

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment