ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទេសចរណ៍ រួមជាមួយឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកអំណោយសប្បុរសធម៌របស់ស.ស.យ.ក.វិស័យទេសចរណ៍ ជូនសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចែកជូនបន្តដល់បងប្អូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងប្រជាជនភៀសសឹក ដែលនេះជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិ ជាពិសេសការគិតគូរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបាននិងកំពុងជម្លៀសចេញ ពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព។
សូមជម្រាបជូនថា អំណោយសប្បុរសធម៌របស់ស.ស.យ.ក.វិស័យទេសចរណ៍ ប្រគល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជា រួមមាន៖ ថវិកាចំនួន ១០លាន៤០ម៉ឺនរៀល, ទឹកសុទ្ធ ៥០០ កេស/យួរ, ទឹកក្រូច ២០០ កេស, មីក្រៀម ៤០០ កញ្ចប់ និងតង់ចំនួន ៨០៕



