បត់ម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន រថយន្តបុកអូសជាង ៣០ម៉ែត្រ យុវជនវ័យ ១៩ឆ្នាំម្នាក់ស្លា.ប់ ភ្លាមៗ នៅខេត្តរតនគិរី

ខេត្តរតនគិរី÷ យុវជនម្នាក់បានបា.ត់ប.ង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងបុកអូសចម្ងាយជាង ៣០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។​​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។

តាមការឲ្យដឹងពីតៃកុងរថយន្ត បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ឃើញយុវជនម្នាក់ជិះម៉ូតូចេញពីផ្លូវក្រួសក្រហម បើកបរពីជើងទៅត្បូង ហើយនៅពេលមកដល់កណ្តាលផ្លូវជាតិលេខ៧៨ បម្រុងបត់ក្បាលម៉ូតូទៅទិសខាងកើត ខណៈរថយន្តកំពុងធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន មិនអាចជៀសវាងបាន ទើបបណ្តាលឲ្យបុកចំពេញទំហឹង និងអូសម៉ូតូទៅចម្ងាយប្រមាណ ៣២ម៉ែត្រ។

តៃកុងរថយន្តឈ្មោះ សែន ស្តាដាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម និងអ្នករួមដំណើរម្តាយក្មេកឈ្មោះ រ៉ គីយ៉ាស់ អាយុជាង៦០ឆ្នាំ រងរបួសចុកដើមទ្រូង ដោយសារប៉ោងសុវត្ថិភាពផ្ទុះ។ អ្នកទាំងពីររស់នៅភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ រថយន្តដែលជាប់ពាក់ព័ន្ធ ម៉ាក TOYOTA HILUX RALLY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-6599 រងការខូចខាតយ៉ាងធ្ងន់ធ្ងរផ្នែកខាងមុខ។

ចំណែកជនរងគ្រោះឈ្មោះ ស៊ី រ៉ាផាត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយ មានទីលំនៅភូមិបញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ជាកម្មករជៀតជ័រកៅស៊ូ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ ឆ្លាម ពណ៌ស មិនពាក់មួកសុវត្ថិភាព និងmotoគ្មានស្លាកលេខ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះសម្រួលចរាចរណ៍ វាស់វែងកន្លែងកើតហេតុ និងនាំយកវត្ថុតាងទាំងអស់ទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Written by 

Related posts

Leave a Comment