ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា គិតមកទល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃនៅតែបន្តបាញ់ប្រហារ ចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាដដែល។ ការណ៍នេះបានធ្វើឱ្យការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើកម្ពុជាឈានចូលដល់ ថ្ងៃទី១២ហើយ។ យោធាថៃនៅតែបន្តប្រើប្រាស់អាវុធជាច្រើនប្រភេទដើម្បីបាញ់ផ្លោងចូលមកក្នុងទឹកដីកម្ពុជា ហើយថាចាប់តាំងពីការបើកប្រតិបត្តិការ របស់យោធាថៃមកលើកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះគឺបានបង្កជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែចំពោះសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ប៉ុណ្ណោះទេ តែថែមទាំងបានប៉ះពាល់ទៅដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ៕
ក្រសួងការពារជាតិ ៖ មកទល់ព្រឹកថ្ងៃទី១៨ ខែធ្នូនេះ កងទ័ពថៃ បន្តការវាយប្រហារមកលើកកម្ពុជាដដែល
