ប្រេងសកលឡើងថ្លៃគួរសមថ្ងៃនេះ ស្របពេល ត្រាំ ហាមឃាត់នាវាដឹកប្រេងចេញ-ចូលវេណេស៊ុយអេឡា

តម្លៃប្រេង បានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃពុធនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យបិទផ្លូវនាវាដឹកប្រេង ចេញ-ចូល ប្រទេសវេណេស៊ុយអេឡា ដែលបង្កើនភាពតានតឹងភូមិសាស្ត្រនយោបាយថ្មី ស្របពេលមានការព្រួយបារម្ភអំពីតម្រូវការ។

ប្រេងឆៅ Brent បានកើនឡើង ៥៧ សេន ឬ ០.៩ ភាគរយ ស្មើនឹង ៥៩.៥០ ដុល្លារ (ក្នុងមួយបារ៉ែល) ខណៈប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក កើនឡើង ៥៩ សេន កើនឡើង ១ ភាគរយ ស្មើនឹង ៥៥.៨៦ ដុល្លារ (ក្នុងមួយបារ៉ែល)។

តម្លៃប្រេងបានធ្លាក់ចុះជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ កាលពីសប្ដាហ៍មុន ខណៈដែលទណ្ឌកម្មលោកខាងលិចលើទីក្រុងមូស្គូ ត្រូវបានបន្ធូរបន្ថយ ដោយធ្វើឱ្យការផ្គត់ផ្គង់មានសេរីភាពឡើងវិញ ទោះបីជាតម្រូវការសកល កំពុងផុយស្រួយក៏ដោយ។

លោក Trump កាលពីថ្ងៃអង្គារបានបញ្ជាឱ្យបិទផ្លូវនាវាដឹកប្រេងទាំងអស់ចេញ-ចូលប្រទេសវេណេស៊ុយអេឡា ដោយបន្ថែមថា មេដឹកនាំនៃប្រទេសនេះ គាំទ្រអង្គការភេរវករបរទេស៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment