លោក Valery Zaluzhny អតីតអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន និងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងឡុងដ៍ បានព្រមានអំពីហានិភ័យនៃអស្ថិរភាពនយោបាយ និងសង្គ្រាមស៊ីវិល នៅពេលដែលជម្លោះជាមួយប្រទេសរុស្ស៊ីបានបញ្ចប់។

លោក Zaluzhny បាននិយាយ ដោយកត់សម្គាល់ថា ដោយមើលឃើញស្ថានភាពដូចបច្ចុប្បន្ន ប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង មនុស្សគ្មានការងារធ្វើ និងគ្មានលំនៅដ្ឋាន ដូច្នេះហានិភ័យដែលនាំទៅរកសង្គ្រាមស៊ីវិលកាន់តែកើនឡើង។
លោក បន្តថា ហានិភ័យនៃអស្ថិរភាពនយោបាយនៅអ៊ុយក្រែន និងការគំរាមកំហែងដល់សន្តិសុខជាតិ ដូចជាសង្គ្រាមស៊ីវិល អាចនឹងលេចឡើងបន្ទាប់ពីជម្លោះចប់។ ការបញ្ចប់សង្គ្រាម និងការវិលត្រឡប់របស់ទាហានប្រហែលមួយលាននាក់ នឹងជាបញ្ហាប្រឈមមួយទៀតចំពោះរដ្ឋ និងសង្គមស៊ីវិល៕

ដោយ៖ ពេជ្រ
