អាល្លឺម៉ង់ ប្រកាន់ជំហរបញ្ជូនទ័ពទៅអ៊ុយក្រែន ដោយថាជាផ្នែកនៃ «កម្លាំងពហុជាតិសាសន៍»

ក្រុមសភានៃគណបក្សសង្គមប្រជាធិបតេយ្យ (SPD) របស់អាល្លឺម៉ង់នៅក្នុង Bundestag (សភាអាល្លឺម៉ង់) មិនបានច្រានចោលផែនការបញ្ជូនយោធាទៅចូលរួមប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែននោះទេ ដោយបន្ថែមថា ជាផ្នែកមួយនៃ «កម្លាំងពហុជាតិសាសន៍» ។

លោក Matthias Miersch មេដឹកនាំក្រុមសភា SPD បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការដាក់ពង្រាយកងទ័ពភាគច្រើនអាស្រ័យលើស្ថានភាព បរិបទ និងភារកិច្ចជាក់លាក់។

 លោក អះអាងថា អធិការបតីអាល្លឺម៉ង់ Friedrich Merz គាំទ្រយ៉ាងពេញទំហឹងទាក់ទងនឹងគំនិតផ្តួចផ្តើមដែលបានដាក់ចេញនេះ ដូច្នេះយើងនឹងមិនច្រានចោលជំហរនេះទេ។

កាលពីថ្ងៃចន្ទ មេដឹកនាំអឺរ៉ុប បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយពីការធានាសន្តិសុខ ដើម្បីរួមបញ្ចូលកម្លាំងពហុជាតិសាសន៍ដែលដឹកនាំដោយអឺរ៉ុបនៅក្នុងប្រទេសអ៊ុយក្រែន។ សេចក្ដីថ្លែងការណ៍កត់សម្គាល់ថា កម្លាំងនេះគួរតែត្រូវបានបង្កើតឡើងនៅក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធភាពឆន្ទៈ និងគាំទ្រដោយសហរដ្ឋអាមេរិក។

 សេចក្តីថ្លែងការណ៍ បន្តថា កម្លាំងនេះនឹងជួយក្នុងការកសាងឡើងវិញនូវកងកម្លាំងអ៊ុយក្រែន ក្នុងការធានាសុវត្ថិភាពផ្លូវអាកាសអ៊ុយក្រែន និងក្នុងការគាំទ្រដល់សមុទ្រដែលមានសុវត្ថិភាពជាងមុន រួមទាំងតាមរយៈប្រតិបត្តិការនៅខាងក្នុងប្រទេសអ៊ុយក្រែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment