សម្តេចតេជោ បញ្ជាក់ថាមិនមានជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួន ដោយបានលើកឡើងថាមានទាហ៊ានរស្ស៊ី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។

ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្ស៊ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាពុំមានជនជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។

យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣ មកម្ល៉េះ។

យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុ ដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នា ក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។

យើងក៏ទទួលស្គាល់ផងដែរថា ពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធា ឬការប្រយុទ្ធនោះឡើយ»៕(AKP)

Written by 

Related posts

Leave a Comment