ក្រឡាប់ឡានក្រុងនៅអ៊ីរ៉ង់ សម្លាប់មនុស្ស ១៣នាក់ និង ១៣នាក់របួស

មនុស្សយ៉ាងហោចណាស់ ១៣ នាក់ស្លាប់ និង ១៣នាក់ផ្សេងទៀតរងរបួស កាលពីយប់ថ្ងៃច័ន្ ក្នុងហេតុការណ៍ឡានក្រុងក្រឡាប់ក្នុងខេត្ត Isfahan ភាគកណ្តាលប្រទេសអ៊ីរ៉ង់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅលើផ្លូវហាយវេពីរដ្ឋធានី Isfahan ទៅកាន់ទីក្រុង Natanz ។ នៅវេលាម៉ោង ២២ និង ១១ នាទី (ម៉ោងក្នុងស្រុក) ។

លោក Zamanpour ប្រធានភ្នាក់ងារសង្គ្រោះបន្ទាន់ បាននិយាយថា ភ្លាមៗ ក្រុមជួយសង្គ្រោះ ត្រូវបានដាក់ពង្រាយ ហើយអ្នករងរបួសទាំងអស់ត្រូវបញ្ជូនទៅមន្ទីរពេទ្យជិតទីក្រុង។

ដោយដកស្រង់សម្ដីសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក លោក Mansour Shishehforoush អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងវិបត្តិរបស់ទីក្រុង Isfahan បាននិយាយថា រថយន្តក្រុង រេចង្កូតចេញពីគន្លងផ្លូវចូលទៅផ្លូវម្ខាងទៀត រួចបណ្ដាលឱ្យក្រឡាប់តែម្ដង។

យោងតាមប៉ូលីសក្នុងតំបន់ បានបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈមិនបានបញ្ជាក់ថាមានមនុស្សសរុបប៉ុន្មាននាក់លើឡានក្រុងនៅឡើយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment