នឹងមានការប្រមូលផ្ដុំក្នុងក្រុងបាងកក នៅរសៀលនេះ ឱ្យរដ្ឋាភិបាលថៃអនុវត្តបទឈប់បាញ់

ការជួបជុំគ្នាដើម្បីអំពាវនាវរកសន្តិភាព នឹងប្រព្រឹត្តទៅក្នុងទីក្រុងបាងកក នារសៀលនេះវេលាម៉ោង ៣ នាទីរសៀល ថ្ងៃសៅរ៌នេះ នៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌បាងកក និងនៅវេលាម៉ោង ៤ និង ៣០ នាទីរសៀល នៅឯសាកលវិទ្យាល័យស្រីណាខិនវិរោធ។

យោងតាមកាសែតថៃ Khaosod រាយការណ៍ថា ក្រុមប្រមូលផ្ដុំ បានអំពាវនាវដោយថា “ជូនចំពោះមិត្តភក្តិទាំងអស់ដែលស្រឡាញ់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ ថ្ងៃនេះ យើងនឹងជួបជុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមរវាងប្រទេសថៃ និងកម្ពុជា វេលាម៉ោង  ៣ រសៀលនេះ។ ទីតាំង៖ នៅមុខមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌បាងកក (BACC) ។ យើងសូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមជាមួយយើងក្នុងការទាមទារឱ្យយោធា និងរដ្ឋាភិបាល អនុវត្តន៍បទឈប់បាញ់ជាបន្ទាន់ និងចាប់ផ្តើមការចរចា និងសម្របសម្រួលយ៉ាងឆាប់រហ័សដោយយករបៀបវារៈដែលមានស្រាប់តាមរយៈប្រធានសហគមន៍អាស៊ាន លោក Anwar Ibrahim នៅប្រទេសម៉ាឡេស៊ី។ យើងមិនចង់ឃើញមនុស្សស្លាប់បន្ថែមទៀតទេ។ យើងមិនចង់ឃើញបរិយាកាសតានតឹងទេ។ អំពើហិង្សាមិនមែនជាដំណោះស្រាយទេ។ ការប្រឈមមុខដាក់គ្នាមិនមែនជាមាគ៌ារបស់សង្គមប្រជាធិបតេយ្យទេ” ។

ការអំពាវនាវ បានបន្ថែមថា ការស្លាប់ និងរបួសគឺជាមូលហេតុដ៏គួរឱ្យព្រួយបារម្ភបំផុត ពោលគឺធ្វើឱ្យប្រជាជនសាមញ្ញនៅតាមព្រំដែន និងទាហានដែលគ្មានឋានៈប្រថុយជីវិត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment