បទវិភាគ៖ប្រសិទ្ធភាពគោលនយោបាយប្រែទៅជាកម្លាំងចលករអភិវឌ្ឍន៍ជាបន្តបន្ទាប់ សេដ្ឋកិច្ចចិនបន្តរក្សាការអភិវឌ្ឍយ៉ាងល្អប្រសើរនិងមានភាពនឹងនរ

នាពេលថ្មីៗនេះ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំ ដើម្បីវិភាគនិងសិក្សាស្រាវជ្រាវការងារសេដ្ឋកិច្ចឆ្នាំ២០២៦ ដោយបានបញ្ចេញសញ្ញាដ៏ខ្លាំងក្លាចំនួនបី ពោលគឺ “ប្រកាន់ខ្ជាប់ការចាត់ទុកតម្រូវការក្នុងស្រុកជាគោល កសាងទីផ្សារផ្ទៃក្នុងដ៏ខ្លាំងក្លា” “ការងារសេដ្ឋកិច្ចនៅឆ្នាំ២០២៦គួរប្រកាន់ខ្ជាប់ការរីកចម្រើននិងមានភាពនឹងនរ លើកកម្ពស់គុណភាពនិងបង្កើនប្រសិទ្ធភាព” “បន្តអនុវត្តគោលនយោបាយហិរញ្ញវត្ថុកាន់តែសកម្មនិងគោលនយោបាយរូបិយវត្ថុធូររលុងសមល្មម”។ល។

ក្នុងការរៀបចំចាត់ចែងការងារសេដ្ឋកិច្ចឆ្នាំ២០២៦ “ប្រកាន់ខ្ជាប់ការចាត់ទុកតម្រូវការក្នុងស្រុកជាសំខាន់ កសាងទីផ្សារផ្ទៃក្នុងដ៏ខ្លាំងក្លា” ជាអទិភាពខ្ពស់ ។ ទីផ្សារជាធនធានដែលខ្វះខាតបំផុត ទីផ្សារដែលមានទ្រង់ទ្រាយធំសម្បើមជាឧត្តមភាពរបស់ប្រទេសចិន ។ ចិនមានប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញនិងលំហការចំណាយដ៏ធំទូលំទូលាយ កត្តាទាំងពីរនេះបានគាំទ្រគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរ ។ តម្រូវការទីផ្សារដែលមានទ្រង់ទ្រាយធំនិងសម្បូរបែបបានផ្តល់ជាកន្លែងពិសោធន៍ដ៏ល្អសម្រាប់សកម្មភាពនៃការច្នៃប្រឌិតថ្មីគ្រប់ប្រភេទនិងការអភិវឌ្ឍផលិតកម្មគុណភាពថ្មី ដើម្បីធ្វើឱ្យបច្ចេកវិទ្យាថ្មីសម្រេចបាននូវការប្រើប្រាស់ដោយទ្រង់ទ្រាយធំនិងលើកកម្ពស់កម្រិតឱ្យកាន់តែងាយស្រួល ព្រមទាំងពន្លឿនការធ្វើឧស្សាហូបនីយកម្មនៃបច្ចេកវិទ្យាថ្មីនិងផលិតផលថ្មី ។

បច្ចុប្បន្ននេះ សេដ្ឋកិច្ចចិនបានឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយគុណភាពថ្មី ដែលកាន់តែយកចិត្តទុកដាក់ដល់ការសម្រេចបាននូវការលើកកម្ពស់គុណភាពដោយមានប្រសិទ្ធភាពនិងបរិមាណកំណើនដ៏សមស្រប ។ គោលនយោបាយមិនត្រឹមតែត្រូវដើរតួនាទីយ៉ាងវិជ្ជមាន ថែមទាំងក៏ត្រូវមានប្រសិទ្ធភាពផងដែរ ដើម្បីធ្វើឱ្យធនធានគោលនយោបាយដែលមានកម្រិត មានប្រសិទ្ធភាពកាន់តែខ្ពស់ ។ នេះជាការលើកឡើងនូវតម្រូវការកាន់តែខ្ពស់បន្ថែមទៀតចំពោះគោលនយោបាយនីមួយៗ ព្រមទាំងលក្ខណៈជាប្រព័ន្ធ ភាពសម្របសម្រួលនិងការឯកភាពនៃគោលនយោបាយ ។ កិច្ចប្រជុំបានលើកឡើងថា បន្តអនុវត្តគោលនយោបាយហិរញ្ញវត្ថុកាន់តែសកម្មនិងគោលនយោបាយរូបិយវត្ថុធូររលុងសមល្មមដើម្បីផ្តល់ប្រសិទ្ធភាពទ្វេដងនៃគោលនយោបាយដែលមានស្រាប់និងគោលនយោបាយបន្ថែមទៀត បង្កើនកម្លាំងកែសម្រួលក្នុងដំណាក់កាលផ្ទុយពីវដ្តនិងដំណាក់កាលខុសគ្នា ដើម្បីលើកកម្ពស់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ។

នាពេលថ្មីៗនេះ ស្ថាប័នអន្តរជាតិជាច្រើនបាននាំគ្នាដំឡើងការព្យាករណ៍ចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៥ ។ ក្នុងនោះ ធនាគារពិភពលោក អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារអភិវឌ្ឍន៍អាស៊ីបានដំឡើង០,៤ភាគរយ ០,២ភាគរយនិង០,១ភាគរយដោយឡែកពីគ្នា ។

កាលពីថ្ងៃទី១០ខែធ្នូ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញថា តាមការព្យាករណ៍ ល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៥នឹងឡើងដល់៥ភាគរយ ។ ថ្ងៃដដែល ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញថា ដោយទទួលបានផលប្រយោជន៍ពីភាពធន់នៃការនាំចេញរបស់ចិននិងគោលនយោបាយហិរញ្ញវត្ថុ បានជាសម្រេចចិត្តដំឡើងការព្យាករណ៍ចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៥ចំនួន០,១ភាគរយ ។ ធនាគារពិភពលោកនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិក៏បានដំឡើងការព្យាករណ៍ចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៦ជា០,៤ភាគរយនិង០,៣ភាគរយដោយឡែកពីគ្នាដែរ ។

ស្ថាប័នអន្តរជាតិជាច្រើនបានបង្ហាញថា ពិតមែនតែប្រឈមមុខនឹងការវាយប្រហារ ប៉ុន្តែសេដ្ឋកិច្ចចិនបានបង្ហាញពីភាពធន់ដ៏លេចធ្លោ ។ ធនាគារពិភពលោកបានលើកឡើងថា បើមើលក្នុងឆ្នាំ២០២៥រយៈពេលពេញមួយឆ្នាំ សេដ្ឋកិច្ចចិនល្អជាងការព្យាការណ៍ទុកនាដើមឆ្នាំ ។ គោលនយោបាយហិរញ្ញវត្ថុកាន់តែសកម្មនិងគោលនយោបាយរូបិយវត្ថុធូររលុងសមល្មមរបស់រដ្ឋាភិបាលចិនបានគាំទ្រការចំណាយនិងវិនិយោគផ្ទៃក្នុង ។ ជាមួយគ្នានេះដែរទីផ្សារនាំចេញរបស់ចិនកាន់តែមានពហុភាគីនិយម ដែលបានផ្តល់ការគាំទ្រក្នុងការរក្សាភាពធន់នៃការនាំចេញ ។

ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាភារកិច្ចចម្បងនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ បំពេញបន្ថែមប្រព័ន្ធគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាបន្តបន្ទាប់ បញ្ចេញសក្តានុពលដ៏ពេញលេញសម្រាប់ការអភិវឌ្ឍន៍តាមរយៈការធ្វើកំណែទម្រង់និងគោលនយោបាយយ៉ាងខ្លាំង ប្រែកត្តាវិជ្ជមានក្នុងវិស័យនានាទៅជាសមិទ្ធផលនៃការអភិវឌ្ឍជាក់ស្តែង ដើម្បីបើកទំព័រថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។

ឈរលើការចាប់ផ្តើមថ្មី ស្វែងយល់អោយបានគ្រប់ជ្រុងជ្រោយនិងប្រើប្រាស់អោយបានល្អប្រសើរនូវឧត្តមភាពនិងលក្ខខណ្ឌអនុគ្រោះក្នុងវិស័យជាច្រើននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន នោះ ប្រទេសចិនមុខជានឹងពុះពារឧបសគ្គនិងដោះស្រាយបញ្ហាប្រឈមជាបន្តបន្ទាប់ ដើម្បីបន្តសរសេរទំព័រថ្មីនៃអច្ឆរិយធំចំនួនពីរនៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងស្ថិរភាពជាយូរអង្វែងនៃសង្គមចិន ។ នៅឆ្នាំថ្មីដែលនិងឈានចូលមកដល់នាពេលខាងមុខនេះ សក្តានុពលនៃសេដ្ឋកិច្ចរបស់ចិននឹងត្រូវបញ្ចេញថែមមួយកម្រិតទៀត ៕

Written by 

Related posts

Leave a Comment