ប្រធានាធិបតីលោក ដូណាល់ ត្រាំ គ្រោងនឹងហៅទូរស័ព្ទនិយាយជាមួយមេដឹកនាំថៃ និងកម្ពុជា អាចនឹងម៉ោង ៩ យប់នេះ បន្ទាប់ពីជម្លោះព្រំដែន ផ្ទុះឡើងជាថ្មី ខណៈដែលមនុស្សជាងកន្លះលាននាក់ ត្រូវភៀសខ្លួន។

ការវាយប្រហារដែលចាប់ផ្ដើមឡើងដោយភាគីថៃ បានផ្ទុះឡើង ដោយទីក្រុងបាងកក ប្រើទាំងសព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16 លើប្រទេសកម្ពុជា។
លោក ត្រាំ បាននិយាយ នៅក្នុងកិច្ចសម្ភាស៍មួយ កាលពីល្ងាចថ្ងៃអង្គារនៅរដ្ឋ Pennsylvania ថា នៅថ្ងៃសុក្រនេះ លោក នឹងហៅទូរស័ព្ទទៅកាន់មេដឹកនាំថៃ និងកម្ពុជា ជជែកគ្នាម្ដងទៀត ជុំវិញការអនុវត្តន៍នូវបទឈប់បាញ់។

លោក ត្រាំ ក៏ធ្លាប់បានព្រមានរឹតបន្តឹងពាណិជ្ជកម្មលើភាគីថៃ-កម្ពុជា ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា កាលពីខែកក្កដា ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់។ កាលពីខែតុលា មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា នៅទីក្រុងគូឡាឡាំពួ ក្រោមអធិបតីភាពរបស់ លោក ដែលនេះគូសបញ្ជាក់ពីផ្លូវឆ្ពោះទៅរកសន្តិភាព និងរួមបញ្ចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ៕

ដោយ៖ ពេជ្រ
