ស.ស.យ.ក ខេត្តរតនគិរី សហការជាមួយមជ្ឈមណ្ឌលផ្តល់ឈាមខេត្ត រៀបចំកម្មវិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជួយដល់វីរកងទ័ពនៅសមរភូមិជួរមុខ

ខេត្តរតនគិរី៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តរតនគិរី សហការជាមួយមជ្ឈមណ្ឌលផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជួយវីរកងទ័ពកម្ពុជានៅសមរភូមិមុខ។ កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨និង០០នាទីព្រឹក តទៅ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ការបរិច្ចាកឈាម គឺជាការផ្តល់ការគាំទ្រ សេចក្តីស្រឡាញ់ដល់ប្រទេស ជាតិដែលកំពុងត្រូវការជំនួយជាបន្ទាន់ ថែមទាំងមានអត្ថប្រយោជន៍ដល់សុខភាពផ្ទាល់ខ្លួនផងដែរ។

ក្នុងន័យនេះសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តរតនគិរី សូមអំពាវនាវ ដល់សាធារជន ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងកម្មវិធីនេះ ដើម្បីចែករំលែកសេចក្តីស្រឡាញ់ និងការជួយសង្គ្រោះជីវិតវីរកងទ័ព ក៏ដូចជីវិតមនុស្សទូទៅផងដែរ៕

Written by 

Related posts

Leave a Comment