បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២៥ លោក ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសហការីអមដំណើរដោយលោកឧត្ដមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការតំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានអញ្ជើញចុះសួរសុខទុក្ខនាំយកថវិកា និងភេសជ្ជៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជូនដល់កម្លាំងនគរបាលសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យមង្គលបូរី ដែររងរបួសដោយសង្រ្គាមថៃបានឈ្លានពានទឹកដីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យចំនួន៧នាក់។
អំណោយដែលយកមកចែកជូនរួមមាន៖
-ថវិកា១នាក់ចំនួន:២លានរៀល
-មី ចំនួន:២កេះ
-ទឹកក្រូចចំនួន:២កេះ
-ទឹកសុទ្ធចំនួន:២កេះ
-ទឹកដោះគោចំនួន:២កេះ
ជាចុងលោកបានពាំនាំការសួរសុខទុក្ខនិងជូនពរពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងរូបលោកផ្ទាល់សូមជូនពរដល់កងកម្លាំងទាំង៧រូបឆាប់បានជាសះស្បើយពីរបួសផងដែរ៕




