ក្រសួងការពារជាតិ ទាត់ចោលព័ត៌មានដែលចុះផ្សាយដោយកាសែតថៃ Thairath ថាកម្ពុជា កំពុងត្រៀមរៀបចំប្រើប្រាស់រ៉ុក្កែត PHL-03

ក្រសួងការពារជាតិកម្ពុជាបានប្រកាសទាត់ចោលព័ត៌មានដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃឈ្មោះ Thairath ដែលបានចោទប្រកាន់ថា កម្ពុជា កំពុងត្រៀមរៀបចំប្រើប្រាស់ប៊រ៉ុក្កែត PHL-03 ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

  ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។

  កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា។

The Ministry of National Defence of Cambodia would like to reject the content published by the Thairath Facebook page, which accused Cambodia preparing to use the PHL-03 Multiple Rocket Launcher in the Cambodian-Thai border conflict. The Ministry asserts that this information is false, fabricated, and intended only to malign Cambodia.

Cambodia demands that the Thai side immediately cease all deliberate dissemination of false information aimed at diverting attention from its violations of international law. This disinformation campaign is intended to paint Cambodia in a negative light, thereby justifying the use of more brutal weapons against Cambodia.

Written by 

Related posts

Leave a Comment