នៅថ្ងៃទី១០ ខែធ្នូ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានប្រកាសពីប្រធានបទ និងឡូហ្គោសំខាន់នៃកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦»ក្រោមប្រធានបទ “សេះបំផាយទៅមុខ កម្លាំងដែលមិនអាចរារាំង” ដែលនឹងផ្តល់ជូនប្រជាជនចិនទូទាំងពិភពលោកនូវកម្មវិធីវប្បធម៌ប្រកបដោយរស់រវើក សប្បាយរីករាយកក់ក្តៅ និងច្នៃប្រឌិតនៅថ្ងៃចូលឆ្នាំថ្មីចិន ។
នៅក្នុងឆ្នាំថ្មីចិននៃឆ្នាំដំបូងនៃការអនុវត្តផែនការ៥ឆ្នាំទី១៥ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំមមីនឹងកំដរប្រជាជនចិននៅជុំវិញពិភពលោកស្វាគមន៍ឆ្នាំមមីដោយភាពស្បាយរីករាយនិងភាពក្លៀវក្លាដូចសត្វសេះដែលបំផាយទៅមុខ៕

