លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទួលស្គាល់ថា អ៊ុយក្រែន មិនមានឱកាសចូលរួមជាមួយសម្ព័ន្ធភាពអាត្លង់ទិកខាងជើង សម្រាប់ពេលបច្ចុប្បន្ននេះទេ។

គេហទំព័រព័ត៌មានអ៊ុយក្រែន Strana បានដកស្រង់សម្តីរបស់លោក ហ្សេលេនស្គី ដែលនិយាយថា យើងពិតជាចង់ចូលរួមជាមួយណាតូ។ ប៉ុន្តែយើងដឹងច្បាស់ថានេះជាពេលដ៏លំបាក ក្នុងការចូលរួមជាមួយប្លុក។ ហើយជាការពិតណាស់ រុស្ស៊ី មិនចង់ឃើញយើងទទួលបានសមាជិកភាពនោះទេ។
ទន្ទឹមនោះ លោក ក៏បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់លោកក្នុងការរៀបចំការបោះឆ្នោតនៅអ៊ុយក្រែន។

យោងតាមលោក ហ្សេលេនស្គី បានបន្ថែមថា ការបោះឆ្នោតអាចត្រូវបានរៀបចំក្នុងរយៈពេល ៦០ ទៅ ៩០ ថ្ងៃខាងមុខនេះ។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតកណ្តាលអ៊ុយក្រែន លោក Oleg Didenko បាននិយាយថា យើងនឹងត្រូវចំណាយពេលជាង ៣ ខែដើម្បីរៀបចំការបោះឆ្នោត បន្ទាប់ពីការបញ្ឈប់អរិភាព។
លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតទូទៅរបស់ក្រសួងការបរទេសរុស្ស៊ី បានហៅការកត់សម្គាល់របស់លោក ហ្សេលេនស្គី អំពីការរៀបចំការបោះឆ្នោតថាជាការបោកប្រាស់៕

ដោយ៖ ពេជ្រ
