ណេតាន់យ៉ាហ៊ូ ថាបើមានរដ្ឋជ្វីហ្វ មិនអាចមានរដ្ឋប៉ាឡេស្ទីនទេ

នាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យមានរដ្ឋប៉ាឡេស្ទីនទេ ព្រោះគោលបំណងពិតនៃការបង្កើតរដ្ឋនេះឡើងគឺដើម្បីបំផ្លាញរដ្ឋជ្វីហ្វតែមួយគត់។

លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់បែបនេះ កាលពីថ្ងៃអាទិត្យនៅទីក្រុងយេរូសាឡឹមក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។

ទោះជាយ៉ាងណា លោក Merz បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៊ែរឡាំងចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ។

លោក ណេតាន់យ៉ាហ៊ូ បានបន្ថែមដោយសំដៅទៅលើតំបន់ប៉ាឡេស្ទីនដែលត្រូវបានគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាសថា ជាគំរូពួកគេមានរដ្ឋមួយរួចហើយនៅហ្គាហ្សា ហើយជាក់ស្តែងពួកគេព្យាយាមបំផ្លាញរដ្ឋជ្វីហ្វ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment