កាសែតដ៏ល្បីរបស់អង់គ្លេស Financial Times បានចុះផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងការវាយប្រហារនៅតាមព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃចន្ទនេះ។

កាសែតនេះ បានចុះផ្សាយដោយសរសេរចំណងជើងថា ថៃវាយប្រហារកម្ពុជា ដោយនាំឱ្យបទឈប់បាញ់ដែលគាំទ្រដោយលោក ដូណាល់ ត្រាំ បរាជ័យ។
ខ្លឹមសារដែលចុះផ្សាយមានអត្ថន័យ៖ ប្រទេសថៃបានបើកការវាយប្រហារតាមអាកាសលើប្រទេសកម្ពុជា ដែលនាំឱ្យបរាជ័យដល់កិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយលោក ដូណាល់ ត្រាំ រវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរ៕

ដោយ៖ ពេជ្រ
