អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានឱ្យដឹងថា ខែលការពារនៃរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl ក្នុងប្រទេសអ៊ុយក្រែន កំពុងរងការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាម។

អង្គការដដែល បានបញ្ជាក់ថា ខែលដែលត្រូវបានសាងសង់ឡើង ដើម្បីផ្ទុកសារធាតុវិទ្យុសកម្មពីគ្រោះមហន្តរាយឆ្នាំ ១៩៨៦ លែងដំណើរការ ដើម្បីធានាសុវត្ថិភាពចម្បងនៃរោងចក្របានទៀតហើយ ដោយរងការខូចខាត ដោយសារយន្តហោះគ្មានមនុស្សបើក។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានកត់សម្គាល់ថា ការត្រួតពិនិត្យកាលពីសប្តាហ៍មុន លើរចនាសម្ព័ន្ធខែលដែកដែលបញ្ចប់ការជួសជុលនៅឆ្នាំ ២០១៩ រកឃើញថា រងផលប៉ះពាល់ដោយសារយន្តហោះគ្មានមនុស្សបើកក្នុងខែកុម្ភៈ ៣ ឆ្នាំនៃជម្លោះរបស់រុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យសភាពខែលចុះខ្សោយ។

ទន្ទឹមនោះ លោក Rafael Grossi ប្រមុខ IAEA បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មត្រួតពិនិត្យបានបញ្ជាក់ថារចនាសម្ព័ន្ធការពារ បាត់បង់សមត្ថភាពចម្បងទៅហើយ ពោលគឺសមត្ថភាពរារាំងគ្រាប់ ប៉ុន្តែក៏មានផ្នែកខ្លះនៅតែមានសភាពល្អផងដែរ។
លោក Grossi បានបន្ថែមថា ការជួសជុល កំពុងចាប់ផ្ដើមដើម្បីធានាសុវត្ថិភាពនុយក្លេអ៊ែររយៈពេលវែង។
មានការវាយប្រហារដែលរាយការណ៍ដោយអាជ្ញាធរអ៊ុយក្រែន ដោយថា យន្តហោះគ្មានមនុស្សបើកដែលមានក្បាលគ្រាប់ផ្ទុះខ្លាំងសំដៅរោងចក្រនេះ ដែលបណ្តាលឱ្យមានអគ្គីភ័យ និងបំផ្លាញខែលការពារជុំវិញរ៉េអាក់ទ័រលេខបួន៕

ដោយ៖ ពេជ្រ
