ពូទីន សួរអ៊ុយក្រែនថាចង់ដកទ័ពចេញពីដុនបាស ឬចង់ឱ្យរុស្ស៊ីវាយយក

ប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានម្តងទៀតឱ្យអ៊ុយក្រែន ត្រូវតែដកទ័ពថយពីតំបន់ដុនបាសភាគខាងកើតរបស់អ៊ុយក្រែន បើមិនដូច្នោះរុស្ស៊ីនឹងដណ្តើមយក  ដោយមិនខ្វល់ពីការសម្របសម្រួលបញ្ចប់សង្គ្រាមណាមួយឡើយ។

លោក ពូទីន បាននិយាយថា យើងនឹងរំដោះទឹកដីទាំងនេះដោយប្រើកម្លាំង ឬកងទ័ពអ៊ុយក្រែនខ្លួនឯង ដកថយពីទឹកដីនោះ។ បច្ចុប្បន្ន ទីក្រុងមូស្គូគ្រប់គ្រងប្រហែល ៨៥ ភាគរយ នៃតំបន់ដុនបាស។

ទោះជាយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានច្រានចោលការធ្វើសម្បទានទឹកដីណាមួយទៅឱ្យរុស្ស៊ី។

ការលើកឡើងរបស់លោក ពូទីន បានកើតឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ និយាយថា អ្នកចរចារបស់លោក ដែលកំពុងពិភាក្សាអំពីផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ជឿថា មេដឹកនាំរុស្ស៊ី “ចង់បញ្ចប់សង្គ្រាម” បន្ទាប់ពីការចរចា កាលពីថ្ងៃអង្គារនៅទីក្រុងមូស្គូ។

គួរបញ្ជាក់ថា លោក Steve Witkoff បេសកជនរបស់លោក ត្រាំ នៅទីក្រុងមូស្គូ នឹងត្រូវជួបជាមួយក្រុមតំណាងអ៊ុយក្រែន នៅរដ្ឋផ្លរីដា ឆាប់ៗនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment