ឆេះភោជនីយដ្ឋាននៅវៀតណាម សម្លាប់មនុស្ស ៤នាក់

អគ្គីភ័យបានឆាបឆេះនៅភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងហូជីមិញភាគខាងត្បូងនៃប្រទេសវៀតណាម បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ នៅព្រឹកថ្ងៃសុក្រនេះ។

អគ្គីភ័យ បានឆាបឆេះនៅម៉ោងប្រហែល ៥ ព្រឹក (ម៉ោងក្នុងស្រុក) ដែលចេញមកពីផ្ទះបាយនៃភោជនីយដ្ឋាននេះ។ យោងតាមរបាយការណ៍ បាញ្ជាក់ថា កុមារ ២នាក់ និងស្ត្រី ២ នាក់ អាយុចន្លោះពី ៣៥ ទៅ ៤០ ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍នេះ។

ក្រុមអ្នកពន្លត់អគ្គីភ័យជាង ៥០នាក់ បានដាក់ពង្រាយ ដោយប្រើពេល ៣០ នាទី ដើម្បីគ្រប់គ្រងអណ្ដាតភ្លើង បានទាំងស្រុង។

មកទល់ពេលនេះ អាជ្ញាធរ នៅមិនទាន់ដឹងមូលហេតុដែលនាំឱ្យឆាបឆេះនៅឡើយនោះទេ ខណៈកំពុងស៊ើបអង្កេត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment