ផេកផ្លូវការរបស់ក្លិបព្រះខ័នរាជស្វាយរៀង នៅមុននេះ បានប្រកាសថាគ្រូជំនួយលោក Stefano Greco សញ្ជាតិអ៊ីតាលី បានលាឈប់ពីក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងហើយ ដើម្បីត្រឡប់ទៅប្រទេសកំណើតវិញដោយហេតុផលផ្ទាល់ខ្លួន ។ ជាមួយគ្នានោះដែរ ក្លិបបានថ្លែងអំណរគុណ និង ជូនពរលោកឲ្យមានសំណាងល្អ៕

