អ៊ីស្រាអែល មិនទុកទេ ខណៈឃ្លាំងអាវុធហេសបូឡានៅលីបង់ ជាគោលដៅត្រូវកម្ទេច

កងទ័ពអ៊ីស្រាអែល បានឱ្យដឹងថា គោលដៅនៃការវាយប្រហារជាបន្តបន្ទាប់ថ្មីនៅភាគខាងត្បូងប្រទេសលីបង់គឺឃ្លាំងអាវុធរបស់ចលនាហេសបូឡាស៊ីអ៊ីត។

យោងតាមសេចក្តីថ្លែងការណ៍ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ យោធាអ៊ីស្រាអែល ចាប់ផ្ដើមប្រតិបត្តិការវាយប្រហារទីតាំងដែលមានស្តុកទុកអាវុធជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។

ទោះជាយ៉ាងណា យោងតាមអ៊ីស្រាអែល អះអាងផងដែរថា ឃ្លាំងទាំងនោះ សុទ្ធតែនៅជាប់នឹងលំនៅដ្ឋានប្រជាជន។

កងទ័ពអ៊ីស្រាអែល បន្តថា វត្តមាននៃឃ្លាំងផ្ទុកអាវុធគឺជាការរំលោភលើការយោគយល់គ្នារវាងអ៊ីស្រាអែល និងលីបង់។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបន្តប្រតិបត្តិការដើម្បីលុបបំបាត់ការគំរាមកំហែងណាមួយដែលបង្កឡើងចំពោះរដ្ឋអ៊ីស្រាអែល។

គួរបញ្ជាក់ថា អ៊ីស្រាអែល ចាប់ផ្ដើមប្រតិបត្តិការវាយប្រហារលើទីតាំងដែលខ្លួនអះអាងថាភេរវករនៅប្រទេសមជ្ឈឹមបូព៌ា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment