គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងលោក Matthew Mcconkey បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយស្មើជាមួយក្រុមខ្លាំង Johor Darul Ta’zim FC របស់ម៉ាឡេស៊ី ថាខ្ញុំមានមោទនភាពណាស់ចំពោះកូនក្រុមសម្រាប់ការប្រកួតថ្ងៃនេះ ដោយពួកគេធ្វើបានល្អ ហើយយើងពិតជាសិក្តសមនឹងទទួលបានជ័យជម្នះ។
លោកបន្តថា ក្រោយ Odawara ប្តូរចេញលោកមើលឃើញថាក្រុម Johor បានដាក់សម្ពាធខ្លាំង បូករួមកីឡាករប្តូរចូលមានកម្ពស់ទាប ធ្វើឲ្យមានផលប៉ះពាល់បន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែជារួមកីឡាករយើងទាំងអស់សុទ្ធតែមានគុណភាពល្អ។ ទោះបីស្មើក៏ដោយប៉ុន្តែលោកនៅតែពេញចិត្តចំពោះទម្រង់លេងថ្ងៃនេះរបស់កូនក្រុមខ្លួន ហើយបង្ហាញថាបាល់ទាត់កម្ពុជា មិនងាយស្រួលយកឈ្នះដូចមុនឡើយ។
សូមជម្រាបថា ការស្មើ២-២ នេះ នាំឲ្យព្រះខ័នរាជស្វាយរៀង ធ្លាក់មកឈរលេខ៣ រកបាន ៤ពិន្ទុ គ្រាដែលក្រុម Johor Darul Ta’zim FC បន្ដឈរកំពូលតារាងរកបាន ៧ពិន្ទុ និងក្រុម Nam Dinh របស់វៀតណាម បានឡើងមកឈរលេខ២ រកបាន ៦ពិន្ទុ៕

