ស្វាយរៀង ភ្លាត់ចុងម៉ោងធ្វើឲ្យ Johor តាមស្មើ ២-២ ​ក្នុងការប្រកួត​ពាន Shopee Cup

ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានភ្លាត់ចុងម៉ោងធ្វើឲ្យក្រុមខ្លាំងលំដាប់កំពូលតំបន់ និងទ្វីបអាស៊ី Johor Darul Ta’zim FC របស់ម៉ាឡេស៊ី តាមស្មើដោយលទ្ធផល ២-២ នៃកម្មវិធីជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ ក្នុងពូល B ។

​​ជំនួបដ៏កក្រើកនៅពហុកីឡដ្ឋានជាតិមរកតតេជោ​យប់មិញ ក្រុមម្ចាស់ផ្ទះស្វាយរៀងបានបើកនាំមុខ២គ្រាប់មុននៅវគ្គទី១ ដោយកីឡាករ Cristian Roque នៅនាទីទី៣០ និងកីឡាករ ញាណ សុស៊ីដាន ​នៅនាទី៣៨។ ចូលវគ្គទី២ក្រុមទាំងពីរ បានបន្ដវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងម៉ោង Johor ​ បានវាយបក ២គ្រាប់វិញ ដោយកីឡាករ Lowry នៅនាទី៩០+២ និងកីឡាករ La’Vere Corbin-Ong នៅនាទី៩០+៦។

ការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យព្រះខ័នរាជស្វាយរៀង ធ្លាក់មកឈរលេខ៣ រកបាន ៤ពិន្ទុ គ្រាដែលក្រុម Johor Darul Ta’zim FC បន្ដឈរកំពូលតារាងរកបាន ៧ពិន្ទុ និងក្រុម Nam Dinh របស់វៀតណាម បានឡើងមកឈរលេខ២ រកបាន ៦ពិន្ទុ៕

Written by 

Related posts

Leave a Comment