គ្រូបង្វឹក Johor Darul Ta’zim FC លោក XISCO MUNOZ បានថ្លែងក្រោយស្មើជាមួយព្រះខ័នរាជស្វាយរៀង ថា តង់ទី១យើងធ្វើមិនបានល្អឡើយរហូតរបូត២គ្រាប់ ប៉ុន្តែតង់ទី២ យើងបានសិក្សាដើម្បីកែប្រែ រហូតតាមស្មើ។
យ៉ាងណាមិញលោកមិនអាចទទួលយកលទ្ធផល និងទម្រង់លេងថ្ងៃនេះបានឡើយ គឺមិនដូចអ្វីដែលលោកចង់បាន។ ចំពោះក្រុមស្វាយរៀង ថ្ងៃនេះពួកគេលេងបានល្អបូករួមជាមួយកីឡាករល្អ កម្លាំង និងបច្ចេកទេសល្អ។
ជាចុងក្រោយលោកនៅតែសង្ឃឹមថាក្រុមលោកនឹងអាចឡើងទៅវគ្គបន្តបាន ក្រោយប្រកួតមិនទាន់ចាញ់សោះនៅពាន Shopee Cup។ ទោះស្មើក្ដីក្រុម Johor Darul Ta’zim FC នៅតែបន្ដឈរកំពូលតារាងពូល B ដោយរកបាន ៧ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួត៕

